(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់ នៅតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី៕