(កំពង់ស្ពឺ)៖ ក្រុម Pitou FC ជាក្រុមជើងខ្លាំងដែលបានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ ការប្រកួតនៃក្របខ័ណ្ឌពានរង្វាន់ Tiger Street Football Festival ២០១៩ ប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រោយពីយកឈ្នះលើក្រុម AVATA ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២0 ខែមករា ឆ្នាំ២០១៩ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត ទីរួមខេត្តកំពង់ស្ពឺ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម Pitou FC បានយកឈ្នះលើក្រុម Black Lion A ដោយលទ្ធផល៣ទល់២ ចំណែកក្រុម AVATA បានយកឈ្នះលើក្រុមត្រពាំងលើក លទ្ធផល៥ទល់២ ។ ចំណែកក្រុមមិនបានទទួលជ័យជម្នះទាំង២ ត្រូវប្រកួតជាមួយគ្នាដើម្បីដណ្តើមលេខ៣ និងលេខ៤។ ជាលទ្ធផល ក្រុម Black Lion A ដណ្តើមបានលេខ៣ ក្រោយឈ្នះក្រុមត្រពាំងលើក ២ទល់១។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ គឺក្រុម Pitou FC ទទួលបានប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម AVATA ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Black Lion A ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមត្រពាំងលើក ប្រាក់រង្វាន់ ១៥០ដុល្លារ និងស្រាបៀរថៃហ្គ័រ។

ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលទី៣នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៤ក្រុមតែប៉ុណ្ណោះ ដើម្បីឱ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេសនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសបានជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិលោក Ronaldinho។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival ២០១៩ នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀត គឺខេត្តបាត់ដំបងនៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានស្តាតចាស់ វាលបែកចានទីរួមខេត្តបាត់ដំបង។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH  (សូមពិសាដោយការទទួលខុសត្រូវ)៕