(ភ្នំពេញ)៖ រដ្ឋមន្ត្រី៣រូប រួមមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំងមុខតំណែងបន្ថែម។

ក្នុងអនុក្រឹត្យបានសម្រេចតែងតាំងរដ្ឋមន្ត្រីទាំង៣រូបដូចខាងក្រោម៖​

១៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសសន្តិសុខស្បៀង។

២៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវតែងតាំងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសអាហារូបត្ថម្ភ។

៣៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវតែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ៕