(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី & ធី (អ៊ិនធើណេសិនណល) ជាក្រុមហ៊ុនចែកចាយប៊ីចេង សញ្ញារូបពែង នឹងរៀបចំកម្មវិធីចាប់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន។

កម្មវិធីចាប់រង្វាន់នេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩​ខាងមុខ ក្នុងនោះរួមមានរង្វាន់៖ រថយន្ត MAZDA BT-50 ២០១៨ ចំនួន១រង្វាន់, ម៉ូតូ HONDA DREAM ២០១៨ ចំនួន២រង្វាន់, និងចង្ក្រានហ្គាសចំនួន៦០រង្វាន់។

សូមបញ្ជាក់ថា អតិថិជនប៊ីចេងសញ្ញារូបពែង ទាំងអស់អាចទស្សនាការចាប់រង្វាន់ មហាសំណាងនេះ តាមរយៈកញ្ចក់ទូរស្សន៍ CTN ក្នុងកម្មវិធីរាត្រីកំសាន្ត (Entertainment Tonight) និងគេហទំព័រ Facebook Page ផងដែរ៕