(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់លេខ២ ក្នុងពិភពលោក បានបង្ហាញវត្តមានស្មាតហ្វូន Huawei អេ 7 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ១៨៩ដុល្លារ តែប៉ុណ្ណោះ ដែលស្មាតហ្វូននេះ ជាជម្រើសដ៏ល្អឥតខ្ចោះប្រចាំឆ្នាំ សម្រាប់ស្មាតហ្វូនលំដាប់ថវិកា ហើយមកដល់ពេលនេះ អតិថិជនអាចកុម្ម៉ងទុកមុនជាមួយនឹងតម្លៃដ៏ទាក់ទាញ និងលក្ខណៈពិសេសដ៏សម្បើម រួមជាមួយនឹងកាដូយ៉ាងស្រស់ស្អាត។

Huawei អេ 7 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំងទាន់សម័យ អេក្រង់ធំ 6.26 អ៊ីញ HD+ (720 x 1520 pixels) Dewdrop Huawei Full View Display, 19:9 ratio អេក្រង់ធំផ្ទៃលាតរហូតដល់ ៨៦.៧% និងអេក្រង់ប្រភេទដំណក់ទឹកគាប់ចិត្តយុវវ័យ។ ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខ ធំទំហំ១៦MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។ បើនិយាយពីកំរិត Aperture វិញ ស្មាតហ្វូននេះមានកម្រិត Aperture F/1.8 អាចចាប់យកកំរិតពន្លឺបានកាន់តែខ្លាំង ដែលធ្វើឲ្យការថតរូបនៅកន្លែងមានពន្លឺតិច មានគុណភាពល្អប្រសើរ។

លើសពីនេះទៅទៀត កាមេរ៉ាដ៏ឆ្លាតវៃរបស់ស្មាតហ្វូននេះ បំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ ២២ប្លង់ខុសៗគ្នា និងបច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត និងមិនចាំបាច់កែច្រើន។ សម្រាប់ការថតរូបពេលយប់ ស្មាតហ្វូនម៉ូដែលនេះ អាចជាជម្រើសដ៏ល្អ ដោយសារតែវាមានមុខងារ Smart Low-light Photography ដែលកាមេរ៉ានេះស្គាល់ប្លង់រូបភាព ដែលមានពន្លឺទាបដោយស្វ័យប្រវត្តិ និងរូបភាពដែលមានគុណភាព។

រីឯការថតរូបក្នុងប្លង់ដែលកុងពន្លឺ អ្នកលែងបារម្ភទៀតហើយ ដោយវាមានមុខងារ Smart Back-lighting photography នឹងដំណើរការមុខងារ HDR ដោយស្វ័យប្រវត្តិ ទាំងការថតទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។ សមត្ថភាពក្នុងការថតរូបព្រាលផ្ទៃខាងក្រោយរបស់ស្មាតហ្វូន អេ 7 ក៏មិនចាញ់ស្មាតហ្វូនដទៃប៉ុន្មានដែរ ដែលអ្នកអាចថតរូប ជាមួយមុខងារនេះបានយ៉ាងល្អប្រសើរ។ Huawei អេ 7 មានថាមពលថ្មទំហំ 4,000mAh អាចបំពេញតំរូវការក្នុងការប្រើប្រាស់ស្មាតហ្វូនរបស់អ្នក បានពេញមួយថ្ងៃ ដោយមិនបារម្ភរឿងសាកថ្មទៀតឡើយ ប្រសិនបើអ្នកប្រើទូទៅវិញអាចប្រើបានរហូតដល់ពីរថ្ងៃ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32GB និងអង្គចងចាំ ( RAM) 3GB អង្គផ្ទុកទិន្នន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz ដែលជួយឱ្យដំណើរការរលូនក្នុងការលេងហ្គេម រីករាយគ្មានដែនកំណត់ ជាមួយបណ្តាញសង្គម និងមើល Youtube គ្មានទាក់នឹងពេញភ្នែក រួមទាំងបច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

ស្មាតហ្វូននេះមានលក្ខណៈពិសេសជាច្រើន គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា ដែលអ្នកមិនគួរមើលរំលងឡើយ ដោយសារវាមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព។

Huawei អេ 7 មានជម្រើសទាន់សម័យពីរពណ៍ គឺពណ៍ខ្មៅ ( Midnight Black) និងពណ៍ខៀវ ( Aurora Blue) ដែលអ្នកអាចធ្វើការកម្មង់ទិញទុកចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ក្នុងតម្លៃត្រឹមតែ ១៨៩ដុល្លារ ជាមួយការថែម Bluetooth speaker ដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ ដែលអាចចាក់តន្រ្តីយ៉ាងពិរោះ មានតម្លៃប្រមាណ២៩ដុល្លារ ដោយឥតគិតថ្លៃ៕