(ភ្នំពេញ)៖ ក្រុមហ៊ុន NaSa Cosmetic បានរៀបចំកម្មវិធីអបអរការបើកសម្ពោធជាផ្លូវការ របស់ក្រុមហ៊ុន NaSa Cosmetic Co,. Ltd នៅកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារ ណាហ្គាវើល ដែលមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងមានតារាចម្រៀង និងបង្ហាញម៉ូដជាច្រើនរូបទៀត ។

អគ្គនាយិកាក្រុមហ៊ុន NaSa Cosmetic លោកស្រី លី វីសា បានឲ្យដឹងថា «ក្រុមហ៊ុនយើង មានផលិតផលថែរក្សាសម្រស់ និងសុខភាព ពីចុងសក់ ដល់ចុងជើង រួមទាំងគ្រឿងសម្អាងគ្រប់ប្រភេទ សម្រាប់បុរស និងស្ដ្រី ពិសេស មានវីតាមីនចិញ្ចឹមស្បែក Omege 3 Fish Oil ជាផលិតផលមានគុណភាពខ្ពស់មកប្រទេសអង់គ្លេស នឹងទទួលស្គាល់ពីក្រសួងសុខាភិបាលនៃប្រទេសអង់គ្លេស និងកម្ពុជា នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Saripin Global Co,Ltd និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន NaSa Cosmetic Co.,Ltd ។

ជាងនេះទៅទៀត លោកស្រី ថ្លែងបន្ដថា «ក្នុងថ្ងៃនេះ យើងក៏មានដាក់តាំងបង្ហាញផលិតផលថ្មីជាច្រើនផងដែរ ក្នុងនោះវីតាមីនចិញ្ចឹមស្បែក Omege 3 Fish Oil ជាវីតាមីន ជំនួយខួរក្បាលនឹងការចងចាំ, ជំនួយបេះដូង, ជំនួយភ្នែក, ជំនួយស្បែកឲ្យក្មេងជាវ័យ, ជំនួយសក់ និងក្រចក, ជួយបញ្ចុះជាតិខ្លាញ់នៅក្នុងឈាម, ការពារកុំឲ្យមានជំងឺខ្លាញ់រុំបេះដូង, ការពារភ្នែកកុំឲ្យចុករោយ, ជួយរក្សាសម្ពាធឈាមឲ្យដើរល្អ, អ្នកមានជំងឺទឹកនោមផ្អែម អាចញុំាបាន ព្រោះជួយបញ្ចុះជាតិស្ករនៅក្នុងឈាម»។

លោកស្រីអគ្គនាយិកា បន្ដទៀតថា «ស្រ្តីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ អាចញុំាបានជំនួយទារកក្នុងផ្ទៃ, ញុំាបានទាំងស្រ្តីនិងបុរស។ ក្រៅពី វីតាមីនចិញ្ចឹមស្បែក Omege 3 Fish Oil ក្រុមហ៊ុន NaSa Cosmetic Co.,Ltd ក៏បាននាំចូល និងចែកចាយផងដែរនូវ សាប៊ូសំអាតដងខ្លួន NaSa, NaSa Day & Night Cream, NaSa Day & Night SERUM និងផលិតផលជាច្រើនទៀត ។ Omege 3 Fish Oil នេះ ពិតជាតួនាទីយ៉ាងសំខាន់ ដែលប្រជាជនកម្ពុជាយើង នឹងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់» ។

ពិសេស លោកស្រីបញ្ជាក់ថា រាល់ផលិតផលខាងលើនេះ គឺមានវត្ដភាពនៅស្ទើរតែគ្រប់បណ្ដាប្រទេសលើពិភពលោក ដូចជា អាមេរិក បារំាង គុយវែត ឌូបៃ អារ៉ាប់ -ល- ។សម្រាប់នៅកម្ពុជា គឺមានទូទាំង២៤ខេត្ដក្រុង និង៤០សាខាទូទាំងប្រទេស ដោយនៅរាជធានីភ្នំពេញ គឺមានគ្រប់ខណ្ឌតែម្ដង ឲ្យតែមានម៉ាកក្រុមហ៊ុន NaSa Cosmetic ។

ទន្ទឹមនឹងនោះ លោក Him Saripin តំណាងក្រុមហ៊ុននាំចូលផ្ដាច់មុខ Saripin Global Co,Ltd បានថ្លែងថា «យើងជឿជាក់រាល់ផលិតផលដែលយើងបាននាំចូលមកនេះ នឹងទទួលបានការគាំទ្រខ្ពស់ពីអតិថិជនកម្ពុជា ដោយសារគុណភាព និងមានស្ដង់ដារ ពិសេស ប្រសិទ្ធិភាពនៃការប្រើប្រាស់កន្លងមក របស់អតិថិជនទាំងក្នុងស្រុក នៅក្រៅស្រុក ដែលបានប្រើប្រាស់ហើយ បន្ដទិញយកទៅប្រើប្រាស់ទៀត ។ក្រុមហ៊ុនប្ដេជ្ញា នឹងរក្សានូវភាពប្រណិត ទាំងនេះជូនអតិថិជន មិនឲ្យមានខកចិត្ដនោះឡើយ»

លោកបញ្ជាក់ថា ក្រៅពីនាំចូលផ្ដាច់មុខ នៅកម្ពុជា ក្រុមហ៊ុន របស់លោក បាននាំចូលនៅ វៀតណាម ថៃ ឡាវ និងម៉ាឡេស៊ីផងដែរ ៕