(សៀមរាប)៖ សណ្ឋាគារ ម៉េម័រ ផាឡេស រីសត និងស្ប៉ា ដែលប្រជាជនខ្មែរយើងជាច្រើនប្រាថ្នាចង់ទៅលំហែ ទទួលបានការកោតសរសើរ និងផ្តល់តម្លៃសេវាកម្មខ្ពស់ ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានស្នាក់នៅកន្លងមក, ពិសេស តាមរយៈBooking.com ដែលក្រុមហ៊ុន អនឡាញយក្សមួយ (OTA) បានផ្តល់ពិន្ទុ ៩.៧ លើ ១០ ដែលជាចំណាត់ថ្នាក់ខ្ពស់ គួរឱ្យកត់សម្គាល់ ក្នុងចំណោមសណ្ឋាគារប្រណិតៗថ្នាក់ជាតិ និងអន្តរជាតិ។

ពិន្ទុនេះ គឺជាលទ្ធផលមួយ ដែលកើតចេញ អំពីការវាយតម្លៃយ៉ាងសុក្រិតរបស់អតិថិជនផ្ទាល់ ហើយមានតែសណ្ឋាគារចំនួន២% ប៉ុណ្ណោះ ដែលទទួលបានជ័យលាភីនេះ។ ដោយការប្រកាន់ខ្ជាប់ក្នុងការផ្តល់បដិសណ្ឋារកិច្ចដ៏ប្រពៃ របស់ខ្មែរយើង ធ្វើឲ្យភ្ញៀវមានការកោតសរសើរ ចំពោះសេវាកម្មរបស់សមាជិកក្រុមគ្រួសារ ម៉េម័រផាឡេសជាខ្លាំង ។

លោក សេង លីម៉ា ដែលជាថ្នាក់ដឹកនាំកំពូល បានថ្លែងថា «យើងតែងតែខិតខំព្យាយាម ដើម្បីផ្តល់នៅបទពិសោធន៍ជីវិតដ៏ល្អប្រពៃមួយ សម្រាប់អិតថិជន នៅពេលពួកគាត់ ស្នាក់នៅជាមួយយើង ព្រោះសៀមរាប គឺជាទិសដៅទេសចរណ៍មួយ ក្នុងក្តីស្រម៉ៃរបស់មនុស្សជាច្រើនទូទាំងពិភពលោក ហើយយើងសង្ឃឹមថា ការចូលរួមបង្កើតភាពរីករាយនេះ និងបង្កើតឲ្យពិភពលោកកាន់តែស្រស់បំព្រង។

ដើម្បីទទួលបានបទពិសោធន៍ កម្រិតអន្តរជាតិនេះ សូមធ្វើការទំនក់ទំនងមក៖ 069 285 888, Email: [email protected], Website:www.memoirepalace.com
FB Page: www.fb.com/memoirepalaceresort/ ៕