(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅភូមីស្បែកកើត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានសាទរយ៉ាងខ្លាំងចំពោះលោកឧកញ៉ា គង់ ក្រឹង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំ២ធ្នូ និងលោកស្រី ម៉ាន សារ៉ស់ ដែលបានផ្ដល់ដីទំហំ១ហិកតា គិតជាថវិកាស្មើនឹង៤០០០ដុល្លារ សម្រាប់សាងសង់ទីលានបាល់ទាត់ ឲ្យយុវជនចេះស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន។

តំណាងប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានឲ្យដឹងថា នាពេលកន្លងមកលោកឧកញ៉ា គង់ គ្រឹង និងលោកស្រី បានឧបត្ថម្ភដល់ពួកគាត់នូវសមិទ្ធិផលនានាជាច្រើនដូចជា៖ ផ្លូវថ្នល់ សាលារៀន ទិញដីពង្រីកទីធ្លាសាលា សាងសង់ព្រះវិហារ អណ្ដូងទឹក បង្គន់អនាម័យ ជួយចាសជរាចំនួន៣ភូមិស្មើ៣២គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម និងថវិកាចំនួន៦០០០០រៀល ជារៀងរាល់ខែចាប់ពីឆ្នំា២០១៥ រហូតមលទាល់បច្ចុប្បន្ននេះ។

នៅរសៀលថ្ងៃនេះដែរ លោកឧកញ៉ាបានផ្ដល់ដីទំហំ១ហិកតាតម្លៃ៤០០០ដុល្លារ សម្រាប់សាងសង់ទីលានបាល់ទាត់ ដើម្បីឲ្យយុវជនចេះស្រលាញ់កីឡា មានសាមគ្គីភាព ដើម្បីឲ្យជៀសផុតពីគ្រឿងញៀន។

ប្រជាពលរដ្ឋ បានសម្តែងការដឹងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានដែលបានស្វែងរកសន្តិភាព និងកាបរអភិវឌ្ឍជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា និងជាពិសេសលោកឧកញ៉ា គង់ ក្រឹង និងលោកស្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកា និងសម្ភារ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរស់នៅភូមិស្បែកកើត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ អតីតជាសមាជិក នៃគណបក្សប្រឆាំងសង្គ្រោះជាតិ អស់ពេលជាយូរមកហើយប៉ុន្តែត្រូវបានផ្លាស់ប្ដូរ ចូលជាសមាជិកគណបក្សប្រជាជន រួមរស់សុខរួមទុក្ខគោលនយោបាយជាមួយគណបក្សប្រជាជន បន្ទាប់ពីលោកឧកញ៉ា គង់ ក្រឹង បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងជួយឧបត្ថម្ភគាំពារមាតា និងទារកក្មេងកំព្រាចាស់ជរាជនពិការ មិនតាមរយៈការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានដូចជាធ្វើ ផ្លូវ សាលារៀនជាដើម៕