(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បាន​ទៅអន្តរាគមន៍កូនភ្លោះស្រី២នាក់គ្មានទីពឹង​ និងសម្រួលប្រគល់ជូនអង្គការមូនិធិកុមារកម្ពុជា ដើម្បីទទួលបានការស្នាក់នៅ និងបានរៀនសូត្រ នៅ​ចំណុច អង្គការមូនិធិកុមារកម្ពុជា (ស្កុត)។

បើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរ កូនភ្លោះស្រី២នាក់ មិនបានចូលរៀន ត្រូវ​បាន អាជ្ញាធរ ជួយ​ស្នើសុំអង្គ​ការមូនិធិកុមារកម្ពុជា (ស្កុត) ជួយឲ្យបានរៀនសូត្រ។ នៅថ្ងៃដដែលនោះ កូនភ្លោះស្រី២នាក់ ក៏ត្រូវបានប្រគល់ជូន​ដល់ជូន​អង្គការ ដើម្បីឲ្យក្មេងទាំងពីនាក់បានចូលរៀនសូត្រដូចគេ។

មូលហេតុនាំឲ្យកូនភ្លោះទាំងពីនាក់ បងប្អូនមិនបានចូលរៀននោះគឺ ដោយសារតែគ្រួសារ ឪពុកម្ដាយ លែងលះគ្នា ដោយឪពុក ប្រើប្រាស់ គ្រឿងញៀន និងកំពុងតែជាប់នឹងមណ្ឌលអប់រំកែប្រែ។ កូន​ទាំងពីរ រស់នៅជាមួយ អ៊ុំ តែអ៊ុំគ្មានលទ្ធភាពចិញ្ចឹម ក៏បាន​សម្រេចចិត្តឲ្យអាជ្ញាធរមូលដ្ឋាន សង្កាត់មានជ័យទី១ ជួយទំនាក់ទំនងរកអង្កការជួយដល់កុមារ កូនភ្លោះទាំងពីរនាក់បងប្អូនឲ្យពួកគាត់ បានចូលរៀនសូត្រដូចគេ។

ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី ក៏បាន​ចុះទៅពិនិត្យមើលដីមានទំនាស់ របស់គ្រួសារចំនួន២ ដែលរស់នៅ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕