(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជោគជ័យ នៃការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តង ជូនមន្ត្រីរាជការស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តង បានទទួលជោគជ័យគួរជាទីមោទនៈ»

ក្រសួងបានបញ្ជាក់ថា «ទាំងនេះ គឺជាការឆ្លើយតបនឹងការសន្យា និងការប្តេជ្ញាចិត្តខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងក្របខណ្ឌ នៃការបង្កើនបៀវត្ស និងការបើកផ្តល់បៀវត្ស ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់»

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា លទ្ធផលទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នា របស់ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំ និងអនុវត្តនីតិវិធី សម្រាប់ការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តង ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មន្ត្រីរាជការប្រកបដោយភាពថ្លៃថ្នូរ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមុខងារសាធារណៈ៖