(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលមាត្រាមួយចំនួន ស្តីពីការបង្កើតគណៈបញ្ជាសន្តិសុខអចិន្ត្រៃយ៍។ នេះបើយោងតាមអនុក្រឹត្យដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករានេះ។

យោងតាមអនុក្រឹត្យបានឲ្យដឹងថា ត្រូវបានកែសម្រួលមាត្រា១ មាត្រា២ និងមាត្រា ៣ នៃអនុក្រឹត្យលេខ ១២៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈបញ្ជាសន្តិសុខ អចិន្ត្រៃយ៍ សម្រាប់ការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដូចតទៅ៖

*មាត្រា ១(ថ្មី) ត្រូវបានកំណត់សមាសភាពគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ «គ.ស.អ» សម្រាប់ការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដូចខាងក្រោម៖

*ទី១៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន
*ទី២៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធាន
*ទី៣៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
*ទី៤៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
*ទី៥៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា សមាជិក
*ទី៦៖ លោក អង្គ វង្សវដ្ឋានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក
*ទី៧៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
*ទី៨៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិក
*ទី៩៖ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិក
*ទី១០៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
*ទី១១៖ លោកសន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
*ទី១២៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
*ទី១៣៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក
*ទី១៤៖ លោក ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិក
*ទី១៥៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សមាជិក
*ទី១៦៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សមាជិក
*ទី១៧៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
*ទី១៨៖ លោក សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិញ្ញវត្ថុ ក្រសួងមហាផ្ទៃ សមាជិក
*ទី១៩៖ អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសមាជិក។

ព័ត៌មានលម្អិត សូមអានអនុក្រឹត្យខាងក្រោមនេះ៖