(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានដើរចេញពីលោក សម រង្ស៉ី ព្រមទាំងបានស្នើសុំសិទ្ធិធ្វើនយោបាយ ដើម្បីបន្តជីវិតដំណើរនយោបាយរបស់លោកនៅកម្ពុជាតទៅទៀត។ លោកបានដាក់ពាក្យស្នើសុំសិទ្ធិនយោបាយ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីវិសោធកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) ចូលជាធរមាន ដែលច្បាប់នេះ បានបើកច្រកឱ្យអ្នកនយោបាយជាប់បម្រាអាចមានផ្លូវធ្វើនយោបាយឡើងវិញ។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោក ពេជ្រ ប៊ុនសាយ និពន្ធនាយករង អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះលោក គង់ គាំ បានទម្លាយរឿងរ៉ាវទាំងឡាយ ដែលនាំឱ្យលោកសម្រេចចិត្តចាកចេញពី លោក សម រង្ស៉ី និងក្រុមអតីតគណបក្សសង្រ្គោះជាតិ ទៅស្នើសុំសិទ្ធិធ្វើនយោបាយឡើង​វិញ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបអំពីសារសំខាន់របស់លោក នៅក្នុងគណបក្សឆន្ទៈខ្មែរនៅពេលខាងមុខនេះផងដែរ។

តើលោកគង់ គាំ បានបកស្រាយយ៉ាងណាខ្លះជុំវិញរឿងរ៉ាវទាំងនេះ សូមទស្សនានូវកិច្ចសម្ភាសន៍ដែលរៀបចំដោយទូរទស្សន៍ព័ត៌មាន Fresh News ដូចតទៅ៖