(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៣រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៦,១៨ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕