(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៩៣គ្រឿង រកឃើញល្មើសច្បាប់​៦១៦គ្រឿង(ម៉ូតូ៧៩%) អប់រំ១៩១គ្រឿង និងផាកពិន័យ៤២៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៨៤គ្រឿង, អប់រំ១០១គ្រឿង និងផាកពិន័យ២៣៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦១,៩១៥គ្រឿង រកឃើញយានយន្តល្មើស៩,៨១៥គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៣,០០២គ្រឿង និងផាកពិន័យ៦,៨១០គ្រឿង៕