(ភ្នំពេញ)​៖​ ក្នុងឱកាសដ៏មហាមង្គលប្រកបដោយ​ក្តីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់​៦៨ឆ្នាំ​ ឈានចូល​ ៦៩ឆ្នាំ​ របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ​ ១០កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ២០១៩ នេះ​ ខ្ញុំ និងសហការី​ នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវអំណរ សាទរដោយស្មោះអស់ពីដួងចិត្ត​ និងជូននូវសព្ទសាធុការពរជ័យ​ សិរីមង្គល​ វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ​ សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី សូមបានប្រកប ដោយសុខភាពល្អបរិបូរ​ កម្លាំងមាំមួន​ បញ្ញាភ្លឺថ្លាវាងវៃ​ និងជន្មាយុយឺនយូរតរៀងទៅ។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមលោកអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្ញើជូន​សម្តេចក្រឡាហោម​ ស ខេង មានដូចខាងក្រោមនេះ៖