(ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រផលិតកាបូប និងរោងកាត់ដេរសម្លៀកបំពាក់ថ្មីចំនួន៥ គម្រោងទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត ២៥លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីជូនពលរដ្ឋខ្មែររាប់ពាន់កន្លែងផងដែរ។

បើតាម Facebook ផ្លូវការរបស់ CDC ដែលចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៦៩កន្លែង។

២៖ GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៦៨កន្លែង។

៣៖ PEEVI INDUSTRY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៩៦កន្លែង។

៤៖ HILLTOP LUGGAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៦៦កន្លែង។

៥៖ EVER SUPRA GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១១១កន្លែង៕