(ភ្នំពេញ)៖ ម្ចាស់បទចម្រៀងល្បីមួយ Twerk It Like Miley នោះ គឺលោក Brandon Beal ទទួលបានការគាំទ្រ និងមានភាពល្បីល្បាញអស្ចារ្យ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយសូម្បីតែយុវជនខ្មែរយើងក៏សុទ្ធតែធ្លាប់បានរាំ និងស្គាល់បទនេះ ស្ទើរតែគ្រប់ៗគ្នាដែរ ។

ពេលនេះ ក្រុមហ៊ុន ស្រាបៀរ Ganzberg Beer បានអញ្ជើញតារាចម្រៀងដ៏ល្បីរូបនេះ មកកម្ពុជាតែម្តង ដែលនឹងឡើងបង្ហាញវត្តមាន ក្នុងឱកាសប្រគំតន្ត្រីដ៏ធំ និងកក្រើកនៅស្រុកខ្មែរ ក្នុងថ្ងៃនៃក្តីស្រលាញ់ (Valentine’s day 14 កុម្ភៈ) ។

គួបញ្ជាក់ផងដែរថា ទាក់ទងនឹងពេលវេលា ទីតាំង និងកាលបរិច្ឆេទ នឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយៗទៀត៕