(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសជ្រើសរើសបេក្ខជនចូលរួមប្រកួតដណ្ដើមជ័យលាភី ផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ នៅក្នុងកម្មវិធី «ប្រឡងប្រណាំងអ្នកជំនាញ ទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ»

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៥​ ខែមករានេះ បានបញ្ជាក់ថា ការរៀបចំការប្រឡងប្រណាំងនេះ គឺដើម្បីចូលរួមពង្រឹង គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្ដង់ដាជាតិ អាស៊ាន តំបន់ និងស្ដង់ដាអន្តរជាតិ ព្រមទាំងដើម្បីចូលរួមជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ពិសេសដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងលើកទឹកចិត្តអ្នកជំនាញទេសចរណ៍ ដែលកំពុងបម្រើការនៅក្នុងវិស័យទេសចរណ៍។

ចំពោះបែបបទ និងលក្ខខណ្ឌ នៃការចូលរួមប្រឡងប្រណាំង ពាក្យសុំចូលរួមប្រឡង កាលបរិច្ឆេទនៃការទទួលពាក្យ នីតិវិធីប្រឡង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗនោះ សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖