(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ស្រេង គឹមហេង អាយុ៣៦ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំ នូវចំនួនទឹកប្រាក់២០លានរៀល ពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ម្នាក់ទៀតហើយ។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ ដល់លំនៅដ្ឋានដោយផ្ទាល់លោក ស្រេង គឹមហេង ដែលក្លាយជាម្ចាស់ទឹកប្រាក់២០លានរៀល បានប្រាប់ឲ្យដឹងថា តាំងពីយូរមកហើយ លោកតែងគាំទ្រ និងប្រើប្រាស់ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឲ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។

លោកបន្ដថា ប៉ុន្តែកាលពីពេលកន្លងទៅនេះ បន្ទាប់ពីប្រើថ្នាំដុសធ្មេញអស់ លោកបានទិញថ្នាំដុសធ្មេញផ្កាឈូក២ មកប្រើទៀត លុះពេលហែកប្រអប់ និងកោសស្ទីកគ័រ នៅក្នុងប្រអប់ក៏ឃើញមាន រង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រីករាយជាខ្លាំង និងបានប្រាប់ក្រុមគ្រួសារ ហើយបានទូរស័ព្ទប្រាប់ដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

លោក ស្រេង គឹមហេង បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ២០លានរៀលនេះ លោកនឹងយកប្រាក់មួយចំនួន ទៅសងធនាគារ ហើយទុកមួយចំនួនទៀត សម្រាប់ពង្រីកមុខរបរ ដើម្បីដោះស្រាយជីវភាព ទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ បានបង្កើតកម្មវិធីពិសេស ជាមួយប្រាក់រង្វាន់ធំ២០លានរៀល មានរហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream ៥០គ្រឿង, ទូរស័ព្ទ i-Phone ៥០គ្រឿង រួមជាមួយ នឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២ រាប់លានប្រអប់ទៀត។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ៕