(ភ្នំពេញ​)៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សាលាឧទ្ធណ៍ បានរៀបចំពិធីជួបមន្ត្រីរាជការ ដើម្បីផ្តល់បេឡាជាតិប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មន្ត្រីរាជការ ក្នុងគោលបំណងថែទាំសុខភាព និងបង្ហាញពីការយកចិត្តទុកដាក់ ដល់មន្ត្រីរាជការ ក្នុងការលះបង់កម្លាំងកាយ-ចិត្ត ដើម្បីបម្រើប្រជាជន និងសង្គមជាតិ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធណ៍ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធហ៍ ចូលរួមដោយមន្ត្រីរាជការសាលាឧទ្ធគ្រប់ផ្នែកផងដែរ។

លោក យូ ប៊ុនឡេង លើកឡើងថា សាលាឧទ្ធរណ៍រីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលផ្តល់ ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងថែទាំសុខភាព សម្រាប់មន្ត្រីរាជការទាំងអស់គ្នា។

ប្រធានសាលាឧទ្ធណ៍ បានបញ្ជាក់ថា អនុវត្តន៍លើគោលនយោបាយរបស់រាជរដ្ខាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានអនុវត្តន៍ជាបន្តបន្ទាប់មកហើយនោះ តាមរយ:ការជួយឧបត្ថម្ភ ពីស្ថាប័នដោយផ្ទាល់ ដូចជាមន្ត្រីរាជការមានជំងឺសម្រាលកូន គ្រោះថ្នាក់ការងារ និងមរណភាពជាដើម។ ការជួយឧបត្ថម្ភកន្លងមក ផ្អែកតាមធនធានថវិការជាតិ នៅមានម្លេះ ម៉្លោះហើយអនុវត្តន៍ មិនបានតាមតម្រូវការពេញលេញនៃមន្ត្រី ដែលបានកើតមានហានិភ័យនោះឡើយ។

លោកបញ្ជាក់ទៀតថា ក្រោយមានការកើនឡើងនៃចំណូលថវិការជាតិ រាជរដ្ឋាភិបាល បានអនុវត្តន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់សុខុមាលសង្គម ហើយនៅពេលនេះមន្ត្រីរាជការ ទទួលបានរបបសន្តិសុខសង្គមគ្រប់ៗគ្នា៕