(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលចំនួន៦រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទាំង៦រូបមានឋានៈជា៖ រដ្ឋលេខាធិការ៣រូប, អនុរដ្ឋលេខាធិការ១រូប, អគ្គនាយកបច្ចេកទេសសុខាភិបាល១រូប និងអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ១រូប៕

ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យខាងក្រោមនេះ៖