(ព្រះសីហនុ)៖ នាវាទេសចរណ៍១គ្រឿងមកពីប្រទេសថៃ​ ផ្ទុកមនុស្សជាង២ពាន់នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០១៩។

Facebook របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់នៅថ្ងៃនេះថា នាវាទេសចរណ៍នេះឈ្មោះ Costa Fortuna ដែលជានាវាទី២ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ២,៤០៤នាក់ (ស្រី ១,៨៧៦នាក់) និងនាវិកចំនួន ៩៨០នាក់ (ស្រី ១៤៦នាក់)។

បន្ទាប់ពីចូលចតនៅកម្ពុជា នាវាទេសចរណ៍នេះ បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨៖០០ល្ងាចថ្ងៃដដែល​ ដោយ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែសឹង្ហបូរី៕