(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានតាមចាប់ខ្លួនស្ត្រីម្នាក់ ដកហូតក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ នៅត្រង់ចំណុចក្រុម១៤ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យជាស្ត្រីដែលឃាត់ខ្លួនបានក្នុងបទល្មើសជួញដូរថ្នាំញៀនឈ្មោះ វ៉ាន់ រ៉ាឌីន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ សា្នក់នៅបណ្ណោះអាសន្ន ក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការ បានបន្ដទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាស្ត្រីជួញដូរថ្នាំញៀន កម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងជំនាញគ្រឿងញៀនខណ្ឌ បានបើកការស្រាវជ្រាវ ដើម្បីកំណត់ឲ្យបានច្បាស់អំពីពេលវេលា ទីតាំង និងអត្តសញ្ញាណរបស់ជនសង្ស័យ នៃការប្រព្រឹត្តបទល្មើស ទើបអាចលបឆ្មក់ឡោមព័ទ្ធបង្ក្រាបតែម្ដង ក្រៅពីឃាត់ខ្លួននោះ បានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ផងដែរ។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងដែលដកហូតបានក្នុងសកម្មភាពជួញដូរថ្នាំញៀន ត្រូវបាននាំយកមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕