(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាប្រទេសមកពីអឺរ៉ុបថា ការប្រើទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការបង្កើតកំហុសទី៣ លើកម្ពុជា

២៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអ្នកសារព័ត៌មានរួមគ្នាប្រយុទ្ធទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការបង្ហាញនូវព័ត៌មានពិត

៣៖ លិខិតមិត្តអ្នកអាន៖ សម រង្ស៉ី ចាត់ទុកមន្ត្រីរបស់ខ្លួនជាគោក្នុងក្រោល!

៤៖ ព្រឹទ្ធសភាអាមេរិក​បញ្ជូនឈ្មោះ​បេក្ខភាពអគ្គរដ្ឋទូត​អាមេរិកប្រចាំកម្ពុជា ត្រឡប់ទៅលោក ដូណាល់ ត្រាំ វិញ​ ក្រោយពីលោកត្រូវបានបដិសេធ

៥៖​ នាវាចម្បាំងមហាយក្សចិន៣គ្រឿង បានចូលសុំចតដល់កំពង់ផែព្រះសីហនុ​ ដើម្បីបំពេញទស្សនកិច្ច​រយៈពេល៤ថ្ងៃ ​

៦៖ ក្រុមមេធាវីលោក កឹម សុខា ផ្អាកប្តឹងជំទាស់មួយរយៈ បន្ទាប់ពីមានការកោះហៅលោក គង់ គាំ ធ្វើជាសក្សី

៧៖ ច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម ធ្វើនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ៧ មករា ១៩៧៩ គ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ

៩៖ ខួប៤០ឆ្នាំថ្ងៃកំណើតទីពីរ ៧មករា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាអនុវត្តកិច្ចការចម្បង៤ ដើម្បីធានាដល់វឌ្ឍនភាពជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ​

១០៖ តុលាការចេញសេចក្តីសម្រេច បដិសេធពាក្យស្នើសុំទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ពីសំណាក់ក្រុមមេធាវីការពារសិទ្ធិរបស់ កឹម សុខា