(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៧៖១១នាទីល្ងាច អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F9) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរត្រង់ស្វូថ្មី នៅបន្ទប់ភ្លើងលេខ P790 ដោយសារមានរថយន្តកុងតឺន័រ បើកប៉ះធ្វើឲ្យហៀរប្រេង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី ភូមិព្រៃសាលា សង្កាត់កាកាប (២)ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង ភូមិកន្ទោក សង្កាត់ចោមចៅ (៣)ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម (៤)ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរត្រង់ស្វូ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៧៖១៥នាទីយប់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញ និងបរិក្ខារអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕