(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភាពជោគជ័យទំាង២គម្រោងកន្លងមកនេះ, បុរី ឡុងនី បានបន្ដផ្ដត់ផ្គង់តំរូវការទីផ្សាររបស់អតិថិជន ដោយនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានក្រុងពាលី បើកការដ្ឋានសាងសង់គម្រោងទី៣ របស់ខ្លួនហើយ ។

លោក ប៊ុត ផារ៉ា ប្រធានគ្រប់គ្រងទូទៅ បានថ្លែងថា «ម្រោងទី៣ សាងសង់លើផ្ទៃដីជាង៣ហិតា ហើយគម្រោងរបស់យើងនេះ គឺស្ថិតនៅលើទីតាំងល្អ​ លើផ្លូវ៦០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បត់ស្តាំប្រហែល៤០០ម៉ែត្រ ពីផ្លូវបំបែកជា៤ ផ្លូវព្រៃស និងផ្លូវ៦០ម៉ែត្រ)»។

លោកបន្ដថា «គ្រាន់តែបើកលក់គម្រោងទី៣ នេះភ្លាម លក់បាន៣០%ហើយ ។ដូច្នេះ យើងសង្ឃឹមថា គម្រោងនេះ នឹងទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ដូចគម្រោងមុនៗទៀត»។

សម្រាប់អតិថិជន ដែលបានទិញផ្ទះ ឬកក់ប្រាក់ លើប្រភេទផ្ទះណាក៏ដោយ នឹងទទួលបាននូវកាដូពិសេសមួយ ពីគម្រោងទី៣ សម្រាប់តែថ្ងៃបុកគ្រឹះបើកការដ្ឋានសាងសង់នេះ តែប៉ុណ្ណោះ ។

ភាពស្រស់ស្អាត នៃវីឡាភ្លោះ ព្រមទាំងទីតាំងដ៏ល្អជាងគេ មាននៅ បុរីឡុងនី គំរោងទី២ និងទី៣។ សូមកុំរំលងឱកាសក្លាយជាម្ចាស់គេហដ្ឋានដ៏ស្អាតបវរនេះឲ្យសោះ ។ពិសេស រាល់គម្រោង របស់បុរីឡុងនី សុទ្ធតែយកចិត្តទុកដាក់ លើគុណភាពសំណង់ និងសម្ភារសំណង់ មិនតែប៉ុណ្ណោះ គឺមានការសាងសង់លឿន ដើម្បីបំពេញតាមតំរូវការរបស់អតិថិជន ៕

ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 011881158 / 010881158 !