(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៣២គ្រឿង រកឃើញល្មើសច្បាប់​៧០៥គ្រឿង(ម៉ូតូ៧៩%) អប់រំ២៦៣គ្រឿង និងផាកពិន័យ៤៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣,១៥៨គ្រឿង, អប់រំ១៧២គ្រឿង និងផាកពិន័យ៤០៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៣,៨៦៨គ្រឿង រកឃើញយានយន្តល្មើស៨,២៨៤គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ២,៤៦៨គ្រឿង និងផាកពិន័យ៥,៨១៣គ្រឿង៕