(រតនគិរី)៖ នាស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម កណ្តាលក្រុងបានលុង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តរតនគិរី បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៩) មានមហាជនចូលរួមជាង២ពាន់នាក់។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត, លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត និងលោក ថង សាវុន សមាជិកគណៈកម្មធិការកណ្តាល។ ក្រៅពីនេះក៏មានគណៈប្រតិភូខេត្តកន្ទូម (ប្រទេសវៀតណាម), ខេត្តចំប៉ាសាក់, ខេត្តអត្តពឺ (ប្រទេសឡាវ) ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្បួនរថយន្តដង្ហែររបស់ខេត្តរតនគិរីអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជន្នះ ៧មករា បែងចែកតាមផែនបណ្តាស្រុក-ក្រុងទាំង៩ ដែលបានបង្កប់នូវអត្ថន័យដ៏ស៉ីជម្រៅ ពាក់ព័ន្ធនឹងថ្ងៃរំដោះ ៧មករា និងការរីកចម្រើនប្រទេសជាតិ រយៈពេល៤០ឆ្នាំកន្លងមកនេះ៕