(កំពង់ស្ពឺ)៖ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ អនុគណៈកម្មការដឹកនាំគ្រប់គ្រងការងារហ្វឹកហ្វឺន វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេស) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំសិក្ខាកាម ចុះអនុវត្តលើទីលានលើមុខវិជ្ជាឋានលេខា បង្រៀនដោយលោកយោធាចារ្យ កែប កន។

វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា ធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ។

ការចុះមកទីលាននេះដោយមានគោលបំណងបីធំៗ៖

១៖ ធ្វើឲ្យនាយទាហានគ្រប់រូប បានយល់អំពីអ្វីជាភូមិសាស្ត្រយោធា និងឥទ្ធិពលរបស់ភូមិសាស្ត្រ នៅលើសកម្មភាពគ្រប់ផ្នែករបស់កងទ័ព។

២៖ ធ្វើឲ្យចេះកែតម្រូវឋានលេខាពីភូមិសាស្រទៅលើផែនទី និងផ្ទៀងផ្ទាត់ផែនទី ជាមួយភូមិសាស្រ្តឲ្យមានភាពត្រឹមត្រូវ។

៣៖ លើកកម្ពស់សមត្ថភាពនាយទាហាន ឲ្យចេះប្រើប្រាស់ផែនទី និងឧបករណ៍ឋានលេខា ឲ្យបានស្ទាត់ជំនាញពិសេសផែនទីភូមិសាស្ត្រ និង GPS ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរងក្រសួងការពារជាតិ និងជាប្រធានគណកម្មការ ដឹកនាំគ្រប់គ្រងការងារហ្វឹកហ្វឺន អប់រំចិត្តសាស្រ្ត សណ្តាប់ធ្នាប់ និងប្រចាំការ បាននាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ អបអរសាទរសំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះការសិក្សារៀនរយៈពេលកន្លងមក ហើយវាតតម្លៃខ្ពស់ចំពោះអនុកម្មការ។

ជាចុងបញ្ចប់លោកបានផ្តល់អនុសាសន៍ ដល់សិក្ខាកាមទាំងអស់ ឲ្យមានគុណធម៌ និងភាពស្មោះចំពោះរាជរដ្ឋាភិបាល ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមជំរាបថា សិក្ខាកាមចូលហ្វឹកហ្វឺន សរុបចំនួន១៩៣នាក់ ដោយប្រើរយ:ពេលហ្វឹកហ្វឺនរយៈ១២ខែ លើខ្លឹមសារមេរៀនចំណេះដឹង សណ្តាប់ធ្នាប់យោធា អប់រំចិត្តសាស្ត្រ ចំណេះដឹងឋានលេខា ចំណេះដឹង និងការអនុវត្តនៅលើទីលាន៕