(បាត់ដំបង)៖ យុវជនម្នាក់ដែលមានជំនាញខាងជិះម៉ូតូ ឆក់ទូរស័ព្ទដៃគេតាមដងផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវឈានដល់ធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ បានសម្រេចចំនួន៣ថ្ងៃ ។ ប្រតិបត្តិការណ៍ចុះចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅចំណុវចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីឆក់នេះបង្កដោយជនសង្ស័យឈ្មោះធុច វិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះសា រី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឆក់នេះធ្វើឲ្យជនរងគ្រោះបាត់ទូរស័ព្ទ២គ្រឿង ប្រាក់ដុល្លារ ២០០$ និងជនរងគ្រោះរបួសម្នាក់។ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ដោយដកហូតវត្ថុតាងបាន ទូរស័ព្ទដៃ២គ្រឿង ប្រាក់ដុល្លារ៥៣ដុល្លារ ម៉ូតូធ្វើសកម្មភាព១គ្រឿង។

សមត្ថកិច្ចបានបន្ថែមថា ករណីនេះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់៕