(ភ្នំពេញ)៖ សាលាបង្រៀនបើកបរយានយន្ត មីណាមី Minami ល្បីឈ្មោះរបស់ប្រទេសជប៉ុន បង្ហាញវត្តមានជាផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យទី១៦ ឆ្នាំ ២០១៨ នៅផ្សារទំនើប Aeon II ខណ្ឌសែនសុខ។ សាលានេះបានបង្កើតតាំងពី ឆ្នាំ១៩៥៦ ក្នុងប្រទេសជប៉ុន សាលាបង្រៀនបើកបរយានយន្ត មីណាមី Minami មានគោលដៅ ជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅ របស់ អង្គការជប៉ុន JICA & រាជដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់នូវ សុវត្ថិភាព និងចំណេះជំនាញបើកបរយានយន្តពិតប្រាកដ និងច្បាស់លាស់ ដល់អ្នកបើកបរកម្ពុជា។

លោក Ryosuke Kobayashi ដែលជានាយកប្រតិបត្តិប្រចាំ សាលាបង្រៀនបើកបរយានយន្ត មីណាមី Minami បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសបន្ទាប់សម្រាប់សាលាបង្រៀនបើកបរយានយន្ត មីណាមី Minami ដែលមានកេរ្តិ៍ឈ្មោះល្បីរបស់ប្រទេសជប៉ុន។ ជាមួយនឹងបទពិសោធន៍ច្រើនជាង៦០ឆ្នាំ ក្នុងប្រទេសជប៉ុន សាលាបង្រៀនបើកបរយានយន្ត មីណាមី Minami នឹងផ្តល់នូវបទពិសោធន៍ថ្មី ក្នុងការរៀនបើកបរ ប្រកបដោយសុវត្ថិភាព យល់ច្បាស់ពីច្បាប់ចរាចរណ៍ ស្លាកសញ្ញា និង គោរពច្បាប់ចរាចរណ៏ ស្របតាមគោលដៅរដ្ឋាភិបាលកម្ពុជា។

Ryosuke Kobayashi បន្ថែមថា “មូលហេតុដែលយើងជ្រើសរើស បើកដំណើរការសាលាបង្រៀនបើកបរ មីណាមី Minami ក្នុងប្រទេសកម្ពុជា ព្រោះខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ខ្ញុំចង់ឲ្យប្រជាជនកម្ពុជា ទទួលបានសុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេលបើកបរ។ សូមជួយគាំទ្រ និងចុះឈ្មោះចូលរៀននៅសាលាបង្រៀនបើកបររបស់យើងខ្ញុំ ទាន់មានប្រូម៉ូសិនពិសេស តម្លៃត្រឹមតែ ១៥០ដុល្លារ”

នាពេលបច្ចុប្បន្ននេះ​ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ចំនួនយានជំនិះ ក៏មានការកើនឡើងជាលំដាប់។ អាស្រ័យហេតុនេះ ចំនួននៃគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចំនួនអ្នកស្លាប់ និងរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ កត្តានៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី បញ្ហាបីគឺៈ (១)​មនុស្ស (២)អ្នកបើកបរ និង (៣)គ្រឿងស្រវឹង។ គ្រោះថ្នាក់ចរាចរណ៍និងបទល្មើសចរាចរណ៍ជាកាត្វកិច្ចចំបងដែលរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរ មាន ៣ចំណុចៈ ការគ្រប់គ្រងច្បាប់ចរាចរណ៍ (១) ការគ្រប់គ្រងដោយប្រើប្រព័ន្ធកុំព្យូទ័ (Engineering) (២)ដំណើរអោយមានការប្រតិបត្តិ (Enforcement) និង (៣)ការផ្ដល់ចំណេះដឹង (Education) ដែលជាយុទ្ធសាស្រ្តសំខាន់ដែលគេហៅកាត់ថា (3E)។

“ទាក់ទងនឹង ការផ្ដល់ចំណេះដឹង (Education) សាលាបង្រៀនបើកបរយានយន្ដ “មីណាមី” ត្រូវបានរដ្ឋាភិបាលប្រទេសកម្ពុជាប្រកាសអោយទទួលស្គាល់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលជាសាលាបង្រៀនបើកបរយានយន្ដពិតប្រាកដនៅប្រទេសកម្ពុជា។ ដោយយោងទៅតាមមូលដ្ឋានចំណេះដឹង បច្ចេកវិទ្យា និង បទពិសោធន៍ជាយូរឆ្នាំនៅប្រទេសជប៉ុន ទោះបីបញ្ហានៅប្រទេសកម្ពុជាក៏ដោយ យើងសង្ឃឹមយ៉ាងម៉ុតមាំថា សាលាបង្រៀនបើកបរយានយន្ដ មីណាមីនឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា”។

សូមបញ្ជាក់ថា កម្មវិធីសម្ពោធ សាលាបង្រៀនបើកបរមីណាមី Minami ត្រូវបានបញ្ចប់ទៅដោយរលូនក្រោមកម្រង បទបង្ហាញពីសាលាបង្រៀនបើកបររបស់មីណាមី Minami ថតរូបអនុស្សាវរីយ៍ និង បណ្តាញទំនាក់ទំនងល្អ ការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ២៥% ចាប់ពីថ្ងៃទី ១៦ធ្នូ ឆ្នាំ ២០១៨ ដល់ ៣១ មករា ឆ្នាំ ២០១៩ ក្នុងចំណោម វត្តមានភ្ញៀវកិត្តិយស ដៃគូសហការ និង អ្នកសារព័ត៌មាន៕