(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ខណៈពេលនេះ មានអគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ខណៈពេលនេះ ក៏មានការចេញអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ។ ព័ត៌មានលម្អិត Fresh News នឹងរាយការណ៍ជូន នៅពេលក្រោយ៕