(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានវាយប្រហារយ៉ាងចាស់ដៃលើ លោក សម រង្ស៉ី ជាមនុស្សមិនអាចក្លាយលាយទៅជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិ ឬបម្រើប្រជាពលរដ្ឋបានទេ ដោយហេតុថា គិតតែពីប្រយោជន៍ខ្លួនគាត់ ប្រកបដោយកលល្បិច ពិសពុល មិនទទួលខុសត្រូវ។
លោក គង់ គាំ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់និយាយជាទូទៅថា គាត់នឹងមិនអាចក្លាយលាយទៅជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិ ឬបម្រើប្រជាពលរដ្ឋបានទេ ដោយហេតុថា គិតតែពីប្រយោជន៍ខ្លួនគាត់ ប្រកបដោយកលល្បិច ពិសពុល មិនទទួលខុសត្រូវ ដូចជាការមិនគោរពលក្ខន្តិកៈ របស់(អតីត) គណបក្សសង្រ្គោះជាតិជាដើម។ សម្រេចអ្វីតែមួយភាគី តែម្ខាងអញ្ចឹង មិនអាចនាំប្រទេសជាតិឱ្យមានការប្រែប្រួលដោយវិជ្ជមានទេ»។
ខាងលើនេះជាការថ្លែងរបស់ លោក គង់ គាំ៖