ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងការបរទេស ប្រតិកម្មនឹងការចោទប្រកាន់របស់ សារព័ត៌មាន The Cambodia Daily ដែលថារាជរដ្ឋាភិបាលកម្ពុជា បានបិទកាសែតនេះ (ចុចអាន)

២៖ រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៣ ខែធ្នូ ដើម្បីអនុម័តសេចក្តីស្នើច្បាប់ បើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញ (ចុចអាន)

៣៖ នៅទីបំផុត! តុលាការកាត់ទោសមេសហជីពទាំង៦រូប ឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងអស់ត្រូវព្យួរ មិនអនុវត្តឡើយ (ចុចអាន)

៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (ចុចអាន)

៥៖ កម្ពុជានាំចេញអង្ករបានជិត៥០ម៉ឺនតោន ធ្លាក់ចុះ១៣ភាគរយ នៅរយៈពេល១១ខែ ឆ្នាំនេះ (ចុចអាន)

៦៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប (ចុចអាន)

៧៖ បុណ្យសមុទ្រនៅខេត្តកោះកុង៖ ផ្លូវជាតិលេខ៤៨ ជួលជុលរួចរាល់ហើយ មានអត្តសញ្ញាណប័ណ្ណ ពលរដ្ឋខ្មែរអាចឆ្លងទៅលេងខេត្តត្រាតបាន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រធានាធិបតីបារាំង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសេដ្ឋកិច្ច ប្រឈមមុខនឹងមហាបាតុកម្មដ៏ហិង្សា របស់បាតុករអាវកាក់ពណ៌លឿង (ចុចអាន)

២៖ ក្រៅពី​ដាក់សេដ្ឋកិច្ចក្នុង​គ្រាអាសន្ន ប្រធានាធិបតី​បារាំង​សន្យាដំឡើង​ប្រាក់ឈ្នួល​អប្បរមា និងផ្តល់​សម្បទាន​លើ​វិស័យពន្ធ (ចុចអាន)

៣៖ មេបក្សប្រឆាំង​ម្នាក់​អំពាវនាវ «ធ្វើបដិវត្តន៍ប្រជាជន» ក្រោយ​ឃើញ​ក្រុម​បាតុករបារាំង​មិន​ទាន់ពេញ​ចិត្ត​អ្វីដែលលោក ម៉ាក្រុង ទើបផ្តល់ឲ្យ (ចុចអាន)

៤៖ មន្ត្រីជាន់​ខ្ពស់​បារាំង៖ សម្បទាន​របស់​លោក ម៉ាក្រុង ចំពោះក្រុមបាតុករ​គឺស្មើនឹងទឹក​ប្រាក់ជាង​១១ពាន់​លាន​ដុល្លារ (ចុចអាន)

៥៖ ទីបំផុត​ក្រុមហ៊ុន Google សម្រេច​ថានឹងបិទ​សេវា Google+ ជា​អចិន្ត្រៃយ៍​តែម្តង (ចុចអាន)

៦៖ ស្ងាត់ៗសហរដ្ឋអាមេរិក​ប្រកាស «ដាក់ទណ្ឌកម្មមន្ត្រី​ជាន់ខ្ពស់កូរ៉េខាងជើង​០៣រូប» ចំពេល​កិច្ចចរចានុយក្លេអ៊ែរ​កំពុង​ជាប់​គាំង (ចុចអាន)

៧៖ រុស្ស៊ីបញ្ជូន​យន្តហោះ​ទម្លាក់គ្រាប់បែក​ពីរគ្រឿង ទៅ​វេណេស៊ុយអេឡា​ចំពេល​លោក ម៉ាឌូរ៉ូ ទើបប្រកាសថា អាមេរិក​ត្រៀមធ្វើរដ្ឋប្រហារ​ទម្លាក់​លោក (ចុចអាន)

៨៖ តុលាការ​ចិនចេញ​សេចក្តី​បង្គាប់ «ហាមឃាត់​ការលក់​ទូរស័ព្ទ iPhone ជាច្រើន​ស៊េរី» តប​តាមពាក្យ​បណ្តឹងពី​ក្រុមហ៊ុន Qualcomm (ចុចអាន)

៩៖ សហរដ្ឋអាមេរិក​សម្រេចដក​កងទ័ពរាប់រយនាក់ ចេញពីតំបន់​ព្រំដែន​អាមេរិក-មិចស៊ីកូ (ចុចអាន)

១០៖ អាជ្ញាធរអាមេរិកចាប់ខ្លួនមនុស្ស៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយនៅឯតំបន់ព្រំដែនជាប់ម៉ិចស៊ីកូ (ចុចអាន)

១១៖ លោក ម៉ាឌូរ៉ូ ជឿជាក់១០០ភាគរយថា សហរដ្ឋអាមេរិកមានផែនការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា (ចុចអាន)