(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,១៩៣គ្រឿង រកឃើញល្មើសច្បាប់១,០៧១គ្រឿង(ម៉ូតូ៧៨%) អប់រំ៤១៥គ្រឿង និងផាកពិន័យ៦៥៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១១ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៣,០៥២គ្រឿង, អប់រំ២៩៣គ្រឿង និងផាកពិន័យ២៣៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤០,២៩៩គ្រឿង រកឃើញយានយន្តល្មើស៧,៥៣៤គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ២,៨៤៨គ្រឿង និងផាកពិន័យ៤,៦៨៦គ្រឿង៕