(ភ្នំពេញ)៖ ក្នុងការប្រកួតប្រជែង សម្រស់ សមត្ថភាព និងបានបង្ហាញនូវឈុតតំណាងជាតិ ក្នុងកម្មវិធី «បវរកញ្ញាចក្រវាឡ» ឆ្នាំ ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក បវរកញ្ញា មកពីជុំវិញប្រទេស រួមទាំងកម្ពុជាផងដែរ ក៏ត្រូវបានធ្វើការ ជួបសម្ដែងការគួរសម ជាមួយ នឹងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់ អូចា ធ្វើឲ្យកញ្ញា រឿន ណាត រំភើប យ៉ាងខ្លាំង ។

ក្នុងនោះផងដែរ Miss Universe កម្ពុជា រឿន ណាត ក៏បានបង្ហាញ អារម្មណ៍ រំភើប សប្បាយរីករាយ ក៏ដូចជាមោទនភាព ក្រោយពេល ដែល ខ្លួន បានជួបផ្ទាល់ ជាមួយនឹង នាយករដ្ឋមន្រ្តី របស់ប្រទេសថៃ ដែលនេះ បង្ហាញ ឲ្យឃើញពីកិត្តិយស មួយសម្រាប់បវរកញ្ញា កម្ពុជាផងដែរ ។

ជាក់ស្ដែង Miss Universe កម្ពុជា រឿន ណាត បានសរសេរនៅលើបណ្ដាញសង្គម របស់ខ្លួនថា « នាងខ្ញុំពិតជា មានកិត្តិយសណាស់ ដែលបានជួបជាមួយ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់ អូចា។ វាពិតជា ពេលវេលាដ៏គួរអោយចងចាំមួយទៀត សម្រាប់យើងទាំងអស់គ្នា ហើយនាងខ្ញុំមានអារម្មណ៍ រីករាយជាខ្លាំងណាស់ សម្រាប់ពេលវេលា ដ៏អស្ចារ្យទាំងនេះ ជាមួយនិងបេក្ខនារី បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ »