(ភ្នំពេញ)៖ អស្ចារ្យមែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ កំពូលស្មាតហ្វូន Huawei Mate20 បានក្លាយជាកំពូលស្មាតហ្វូន ដែលលក់ដាច់ជាងគេបំផុត ក្នុងចុងឆ្នាំ២០១៨ និងទទួលបានការសរសើរមិនដាច់ពីមាត់ពីគុណភាព និងបច្ចេកវិទ្យាថ្មីៗ បំផុតក្នុងការផ្តិតយករូបភាព និងការថតវីដេអូ បានល្អឥតខ្ចោះដោយសារតែមានលេចធ្លោជាច្រើន។

កំពូលស្មាតហ្វូននេះ មានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាចផ្តិតយករូបភាពអស្ចារ្យបំផុត នៅគ្រប់កាលៈទេសៈ គ្រប់ប្លង់គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ 16MB កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបានផ្ទៃរូបភាព បានកាន់តែធំទោះបីជាស្ថិតក្នុងទីតាំងចង្អៀត ថតបានជិតបំផុត និងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់ និងភ្នែក។ កាមេរ៉ាទីពីរមានទំហំ12MP កំរិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់ ម៉ត់ស្អាតតែម្តង ដោយមិនចាំបាច់កែច្រើន។

កាមេរ៉ាទីបី ទំហំ 8MP កំរិតចាប់ពន្លឺ f2.4 ជាមួយមុខងារ Telephoto lens ដែលអាចថតច្បាស់ សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ថតរូបដែលនៅឆ្ងាយ និងអាច zoom បានពីរដង ដោយរក្សាគុណភាពរូបនៅតែច្បាស់ត្រជាក់ភ្នែកដដែល។ កាមេរ៉ាទាំងបីសុទ្ធតែ ជាប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃផ្តល់នូវបទពិសោធន៏ក្នុងការថតរូបកាលីបៗ ទាន់សម័យជាច្រើនបែប។

អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photography ដ៏ពិសេសដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នាពោពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែកមុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃតាមប្លង់ផ្សេងៗជាច្រើន និង AI Beauty។ រីឯកាមេរ៉ាមុខមានទំហំ 24MP ជាមួយកំរិតចាប់ពន្លឺ f2.0 ផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត ហើយការថតជាក្រុម អាចចាប់យកទំរង់មុខបានយ៉ាងល្អផងដែរ។

លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPU ភ្លោះ កាមេរ៉ាទាំងបីមានបំពាក់ដោយ Advanced Master AI ដែលមានភាពឈ្លាសវៃ អាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសំបូរបែប និងចាប់រូបភាពបានស្អាតដូចកាំមេរ៉ាអាជីព ដែលកាមេរ៉ាស្មាតហ្វូនដទៃ មិនមានសមត្ថភាពឆ្លាតវៃដូច្នេះ។

ចំណែកឯការថតវីឌីអូវិញ កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតកំរិត 4K ដែលអាចថតបានវីដេអូមានគុណភាពខ្ពស់ ថតវីដេអូ ដូចថតភាពយន្តព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៍បែប AI ប្តូរជា background blur និងមានជម្រើសឡូយៗ ជាច្រើនទៀត ដែលអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះ អាចថតវីឌីអូ slow motion កំរិត HD ដល់ទៅ 960fps ទៀតផង។

កំពូលស្មាតហ្វូននេះមានតម្លៃត្រឹមតែ $666 ជាមួយការថែមជញ្ជីងសុខភាព ( Body Fat Scale) ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅគ្រប់ហាងទូរស័ព្ទ ដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។

https://www.youtube.com/watch?v=B4peGPoHpmE&feature=youtu.be&fbclid=IwAR17kdkXYlpX4QmQDBcjOGVl_YqAHvjvWaFlT-_g4cHrI3hwNbaujig0e10