(ភ្នំពេញ​)៖​ យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​ (​យប់​១​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​៥​នាក់​ របួសធ្ងន់​ស្រាល​៩​នាក់ ​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​១០​នាក់។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​១២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​៥​គ្រឿង​ រថយន្ត​តូច​២​គ្រឿង​ និងរថយន្ត​ធំ​៥​គ្រឿង។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​២​លើក,​ មិន​គោរព​សិទ្ធិ​២​លើក,​ ប្រជែង​១​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តបាត់ដំបង​ ២​លើក​ ស្លាប់​៣​នាក់​, ខេត្តកំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​ និង​ភ្នំពេញ​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​៕