(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីៗ របស់ទស្សនវិទូល្បីៗនៅអាស៊ី និងអឺរ៉ុប មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត។

គតិបណ្ឌិតទាំង១០នោះ រួមមាន៖

១៖ ការបរាជ័យគ្មានអ្វីគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺភាពកំសាក។ សូក្រាត

២៖ ដួលងើបៗ កុំខ្វល់ពីអ្នកដទៃនិយាយអ្វី សំខាន់ជោគជ័យ និងក្ដីសុខរបស់យើង។ ប៊ែល ហ្គេត

៣៖ កំពូលអ្នកចម្បាំងដ៏ខ្លាំងក្លា គឺអាចធ្វើឱ្យសត្រូវចុះញ៉មដោយមិនច្បាំង។ ស៊ុន អ៊ូ

៤៖ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើង គឺសុទ្ធតែមានហេតុផលនៅពីក្រោយ សូមកុំវាយតម្លៃនរណាម្នាក់ដោយខ្វះការពិចារណា ជូនកាលគេក៏មានហេតុផលរបស់គេដែរ។ ស្ទែវ ចប

៥៖ នៅពេលធ្វើខុស ត្រូវទទួលស្គាល់កំហុសរបស់ខ្លួន សូមកុំព្យាយាមប្រកែក ឬបំភ្លៃ។ ខុង ជឺ

៦៖ មនុស្សយើងរស់នៅបានតែមួយជីវិតនឹងស្លាប់ហើយ បើគង់នឹងស្លាប់គួរតែស្លាប់ក្នុងបុព្វហេតុដែលមានតម្លៃសមនឹងជីវិតរបស់យើង។ លី ក្វាន់យូ

៧៖ និស្សិតល្ងង់ខ្លៅមិនច្បាប់ទម្លាប់ ចរិតក្រអើតក្រទម។ ឆៅ ឆៅ

៨៖ កេរ្តិ៍ឈ្មោះល្អ គឺមានតម្លៃជាងលុយទៅទៀត។ Pulilus Syria អ្នកនិពន្ធដ៏ល្បីជនជាតិស៊ីរី។

៩៖ សេចក្ដីសុខផ្ដល់ផលល្អចំពោះរាងកាយ តែក្តីទុក្ខជួយពង្រឹងផ្លូវចិត្តឱ្យមានភាពរឹងប៉ឹង។ Navel Proval

១០៖ ចិត្តរឹងប៉ឹងធ្វើឱ្យមនុស្សលំបាកៗប្រែជាងាយស្រួល ចិត្តទន់ជ្រោយ ធ្វើឱ្យរឿងងាយស្រួលប្រែជាលំបាក។ សុភាសិតចិន៕