(រតនគិរី)៖ ​ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនាម​លោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើចុះសំណេះ​សំណាល​សួរសុខទុក្ខ សមាជិក សមាជិកា នៅឃុំប៉ាកាឡាន់ ស្រុកវើនសៃ​ ខេត្តរតនគិរី។

ក្នុងពិធីសំណេះសំណាល ​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ប៊ូ ថង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ​ប្រជាពលរដ្ឋ​សមាជិក សមាជិកា ក្នុងឃុំប៉ាកាឡាន់ និង​ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តរតនគិរី ដែលមានជំនឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា ដោយ​បានទៅបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ផ្លូកទឹកផ្លូកដីនាពេលកន្លងមកនេះ។

លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការសម្រេចចិត្តរបស់​ប្រជាពលរដ្ឋក្នុងការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជានា ពេលកន្លងមក គឺជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបំផុត ពីព្រោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើនជូនជាតិ មាតុភូមិ ដូចជាការនាំមកនូវសន្តិភាព១០០% តាមរយៈយុទ្ធសាស្ត្រឈ្នះឈ្នះ ធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ​លើគ្រប់វិស័យ ដែលប្រទេស​កម្ពុជា​មិនធ្លាប់មាន​ចាប់តាំងពីក្រោយសម័យអង្គមក។

ជាចុងបញ្ជប់ ​ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យ​ប្រជាពលរដ្ឋទាំងអស់​ បន្តរួបរួមសាមគ្គី​គ្នាជាធ្លុងមួយ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្តេចបន្តរក្សា​ការពារ សន្តិភាព និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន ដូចប្រទេសជឿនលឿននានា​លើពិភពលោក៕