(ភ្នំពេញ)៖ គេហដ្ឋានជាទីកន្លែងដែលផ្តល់នូវសេចក្តីសុខសុភមង្គល ភាពកក់ក្តៅ សម្រាប់រស់នៅដល់គ្រួសារ ។

ទន្ទឹមនឹងនោះ ការជ្រើសរើសគេហដ្ឋានប្រកបដោយគុណតម្លៃ ផ្តល់ជូននូវភាពប្រណីតទាន់សម័យ និងផាសុកភាព ក៏ជាផ្នែកមួយសំខាន់ សម្រាប់គ្រួសារផងដែរ។

ដើម្បីផ្តល់ជូនអតិថិជន នូវគេហដ្ឋាន ប្រកបដោយការរចនាម៉ូដដ៏ល្អឯកដែលផ្អែកទៅលើគុណភាពនៃសោភណ្ឌភាព បុរី ប៉េង ហួត បានសាងសង់ វីឡាឃ្វីន ដែលជាប្រភេទ វីឡាទោលយ៉ាងពិសេស ល្អឥតខ្ចោះនៃការរួមបញ្ជូលរចនាបទអឺរ៉ុបបែបបុរាណ និងស្របទៅនឹងវប្បធម៍របស់ខ្មែរ។ ​ដោយផ្អែកទៅលើគុណភាព សោភណ្ឌភាព និងភាពច្នៃប្រឌិតខ្ពស់ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។

គេហដ្ឋានប្រភេទនេះ មានទំហំ 12ម x 12ម កម្ពស់ ៣ជាន់ ដែល បែងចែកជា បន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ២ បន្ទប់ចម្អិនអាហារ ១បន្ទប់ទទួលអាហារ១ ជាមួយនឹងទីធ្លាចតរថយន្តធំទូលាយ ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏មានសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង និង ទូរសម្លៀកបំពាក់ក្នុងបន្ទប់មេគ្រួសារផងដែរ។

វីឡាឃ្វីន មានទីតាំងស្ថិតនៅក្នុង គម្រោងដឹស្តា អ៊េមឺរ៉លដ៏ ២ តាមបណ្តោយផ្លូវ ឧកញ៉ាបណ្ឌិត ម៉ុង រិទ្ធី ចំងាយប្រមាណ ៦០០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលកាំកូស៊ីធី។

គម្រោងនេះ ជាតំបន់អភិវឌ្ឍក្នុងប្លង់មេ ភាគពាយព្យនៃរាជធានីភ្នំពេញ ប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធល្អៗ មានផ្លូវថ្នល់ធំៗខ្វាត់ខ្វែង ដែលជាច្រកសេដ្ឋកិច្ច តភា្ជប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ព្រមទាំងជាបណ្តុំនៃទីប្រជុំជន ដែលមាន សាលារៀន មន្ទីរពេទ្យ ខុនដូ ជាពិសេស ដែលមានចំងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានសក្តានុពល សម្រាប់ការធ្វើពាណិជ្ជកម្ម។

លោកអ្នកនៅចំាអ្វីទៀត ប្រញាប់ទំនាក់ទំនងមកកាន់ការិយាល័យលក់របស់យើង ដើម្បីទទួលបានប្រូម៉ូសិនពិសេស ដោយលោកអ្នកធ្វើការបង់រំលស់ ដោយគ្មានប្រាក់កក់ ដែលមានសុពលភាពរហូតដល់ដំណាចខែវិច្ឆិកានេះតែប៉ណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ 015 90 6789, Email: [email protected]ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ...!