(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី (Asian Welfare Lotteries Co.,Ltd ) នឹងចាប់ផ្តើមបើកសម្ពោធសាខាទី១ថ្មី នៅថ្ងៃស្អែកនេះ ដែលមានទីតាំងស្ថិត នៅផ្ទះ លេខ14A ផ្លូវទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃ១៤, ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៤ ដល់ម៉ោង៦ល្ងាច។

ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីលោក ហេង ភក្តី នាយកគ្រប់គ្រងនៃក្រុមហ៊ុនឆ្នោតសំណាងអាស៊ី និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ដើម្បីធ្វើការកាត់ខ្សែបូសម្ពោធជាផ្លូវការ។ អ្នក​ចូ​លរួមក្នុងកម្មវិធីនេះទាំងអស់ និងបានចូលរួមដោយសេរី ហើយអាចមានឱកាស ឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

នៅក្នុងឱកាសនៃការបើកសម្ភោធសាខាថ្មីនាថ្ងៃស្អែកនេះ ក្រុមហ៊ុនក៏មានរៀបចំការសំដែងមុងសាយ ការរាំច្រៀងកំសាន្ត ការដើរម៉ូដបង្ហាញផលិតផល ការលេងល្បែងកំសាន្ត ការទទួលបានឆ្នោតដោយឥតគិតថ្លៃ និងរង្វាន់ជាច្រើនទៀត មានដូចជា ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនដុត microwave ចង្ក្រាន្តអគ្គិសនី និងម៉ាស៊ីនទឹកក្តៅ ជាដើម ហើយក្រុមហ៊ុននឹងនៅតែបន្តបង្កើតកម្មវិធីកំសាន្តសប្បាយ និងចាប់រង្វាន់រយ:ពេល ៣ថ្ងៃជាប់ៗគ្នាផងដែរ។

ជាពិសេស សម្រាប់សន្លឹកឆ្នោតដែលមិនត្រូវរង្វាន់ទាំងអស់ នៅតែមានឱកាសធ្វើការផ្សងសំណាងជាលើកទី២ ដែលការចាប់ឆ្នោតលើកទី១នេះ ប្រព្រឹត្តទៅនៅថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយគ្រាន់តែសរសេរឈ្មោះ និងលេខទូរសព្ទនៅខាងខ្នងសន្លឹកឆ្នោត រួចផ្ញើតាមភ្នាក់ងារលក់ ឬយកមកដាក់នៅក្នុងធុងឆ្នោតផ្ទាល់ហើយក្រុមហ៊ុន នឹងមានការចាប់រង្វាន់ធំ ដែលជារង្វាន់ម៉ូតូ Click មួយគ្រឿង មានតម្លៃ២៥០០$ផងដែរ។ ការចាប់រង្វាន់នេះមានសុពលភាពវែង គឺចាប់ឆ្នោតរាល់ ២សប្តាហ៍ម្តង ដែលរង្វាន់នឹងបញ្ជាក់បន្ថែមនៅពេលក្រោយ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី ( Asian Welfare Lotteries Co.,Ltd ) ត្រូវបានបង្កើតឡើងនៅខែ មេសា ឆ្នាំ២០១៧ និងបានចុះបញ្ជីពាណិជ្ជកម្ម ត្រឹមត្រូវស្របច្បាប់នៅកម្ពុជា។ ក្រៅពីការបង្កើតល្បែងកំសាន្ត ដើម្បីបង្កើនភាពរីករាយដល់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចនៅកម្ពុជា ក្រុមហ៊ុនថែមទាំងមានទំនួលខុសត្រូវសង្គមខ្ពស់ ដោយមានគោលដៅចំបង គឺការបង្កើតកម្មវិធីសប្បុរសធម៌ ដូចជាការជួយវិស័យអប់រំសម្រាប់ក្មេងៗ ការជួយទំនុកបំរុងចាស់ជរា និងការជួយជនក្រីក្រជាដើមផងដែរ៕