(ភ្នំពេញ)៖ បន្ទាប់ពីឈានជើងចូលទីផ្សារកម្ពុជា ប្រមានជា២០ឆ្នាំមក ក្រុមហ៊ុន AD បានទទួលបានការគាំទ្រ និងជោគជ័យយ៉ាងត្រចេះត្រចង់ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុននាំចូលផលិតផលថ្មីៗមកជាបន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនAD បានប្រកាសលក់ និងចែកចាយផលិតផលថ្មីមួយប្រភេទទៀតហើយ ដែលមានឈ្មោះថា V9 (វីណាញ) ការនាំចូលផលិតផលថ្មីនេះគឺ ដើម្បីបំពេញតម្រូវការអតិថិជន។

ផលិតផលថ្មី V9 ជាប្រភេទតែវិតាមីនជួយទ្រទ្រង់ដល់សុខភាព ដែលផលិតពីវិតាមីនចំនួន៩ប្រភេទ ថែមទៀតផង។

លោក ជា សម្បត្តិ បញ្ជាក់ថា តែវីតាមីន V9 ជាផលិតផលសុខភាពពិតប្រាកដ ផ្សំឡើងពីវីតាមីនចំនួន៩ប្រភេទរួមមាន៖

១៖ វីតាមីន A ដែលជួយដល់ការការពារភ្នែក, ពង្រឹងរាងកាយ, បង្កើនការលូតលាស់កោសិកា និងការពារជំងឺមហារីក។
២៖ វីតាមីន B1, B2, B3, B5, B6, B9, B12 មានប្រសិទ្ធភាពការពារជំងឺ មហារីកចុងពោះវៀនធំ, មហារីកពោះវៀន, មហារីកអូវែ, មហារីកសុដន់, និងមុខងារសម្រាប់ព្យាបាល។
៣៖ វីតាមីន C ដែលជួយការពារជំងឺមហារីកក្រពះ, មហារីកបំពង់អាហារ, មហារីកបំពង់ក, មហារីកមាត់ស្បូន, មហារីកពោះវៀនធំ និងមហារីកសួត។
៤៖ វីតាមីន D ជួយបង្កើនការលូតលាស់ឆ្អឹង និងការពារឆ្អឹង, ជួយពង្រឹងការចង់ចាំរបស់ស្រ្ដី ពិសេសសម្រាប់ស្រ្ដី កើតជំងឺអាល់ហ្សៃមឺរ (ជំងឺភ្លេចភ្លាំង)។
៥៖ វីតាមីន E ជួយឲ្យស្បែកស្រស់ស្អាត, លើកកម្ពស់ការបញ្ចេញអ័រម៉ូនផ្លូវភេទ, បង្កើនភាពរឹងមាំ, បរិមាណមេជីវិតឈ្មោលបុរស, បង្កើនការប្រមូលផ្តុំនៃអរម៉ូនអ៊ីស្ត្រូសែន និងបង្កើនការមានកូន។

សូមបញ្ជាក់ថា លើសពីនេះផលិតផលថ្មី V9 ក៏មានកម្មវិធី និងការផ្ដល់រង្វាន់ពិសេសៗ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ដល់អតិថិជនថែមទៀតផង។ ញាំ V9 មួយថ្ងៃ១ដប ជួយឲ្យសុខភាពល្អជារៀងរាល់ថ្ងៃ៕