(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ដល់ក្រុមប្រឹក្សាអ្នកច្បាប់ និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់សរុបទាំងអស់ចំនួន៥៥រូប។ នេះបើតាមព្រះរាជក្រឹត្យ ស្តីពីការតែងតាំង និងផ្ដល់ឋានៈ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

យោងតាមព្រះរាជក្រឹត្យ សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ ដែលតែងតាំង និងផ្ដល់ឋានៈមានចំនួន៤៥រូប ដែលមានឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជាប្រធាន និងមានអនុប្រធាន និងសមាជិក៤៤នាក់ផ្សេងទៀត។ ដោយឡែកសមាសភាព ក្រុមទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ដែលតែងតាំង និងផ្ដល់ឋានៈមានចំនួន១០រូប។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុង៖