(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមគោព្រៃកម្ពុជា ប៉ះក្រុមភ្ញៀវម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិក្នុងព្រឹត្តិការណ៍ពាន រង្វាន់ AFF Suzuki Cup 2018 ចាប់ផ្តើមហើយនារាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១២០០០រៀល និង ៦០០០រៀល។

នេះជាការប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៃពូល A ដែលមានប្រទេសរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ក្នុងខណៈជ្រើសយកតែ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹង ពូល B ដែលមាន ៥ក្រុមដូចគ្នា។

ជួបគ្នាចុងក្រោយ កម្ពុជា បានចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ១-៣ នៃជំនួបមិត្តភាពអន្តរជាតិកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke HONDA និងគ្រូបង្វឹកជនជាតិអាហ្សង់ទីន Felix Dalmas៕