(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨,០៨៤គ្រឿង រកឃើញល្មើសច្បាប់១,២១៨គ្រឿង (ម៉ូតូ៨១%) អប់រំ១៩៤គ្រឿង និងផាកពិន័យ១,០២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន២,៩៩៤គ្រឿង, អប់រំ១៦៤គ្រឿង និងផាកពិន័យ៩២៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៩,៤៦៨គ្រឿង រកឃើញយានយន្តល្មើស៨,០៧៣គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,៣៣៧គ្រឿង និងផាកពិន័យ៦,៧៣៦គ្រឿង៕