Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរព្រះរាជពិធីបុណ្យអុំទូក ក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG ចំនួន៣យប់ជាប់ៗគ្នា លើដែនដីអច្ឆរិយៈខេត្តសៀមរាប

08-11-2018 17:12

(សៀមរាប)៖ ព្រឹត្តិការណ៍លំដាប់កំពូល នាដែនដីអច្ឆរិយៈ ខេត្តសៀមរាប ៣យប់ជាប់ៗគ្នា ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ំទូកខាងមុខនេះ។

ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ GANZBERG Uber Music Festival 2018 ដែលនាំអារម្មណ៍ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋ តាមបណ្តាខេត្តក្រុងនានា ដែលធ្វើដំណើរកំសាន្តទៅលេងខេត្តសៀមរាប ឲ្យជួបជាមួយកំពូលតារាចម្រៀងល្បីៗក្នុងដួងចិត្ត ជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ និងបទចម្រៀងបែបប្រពៃណី រាំវង់ រាំក្បាច់ ជាដើម នៅលើឆាកតន្ត្រីដ៏ទំនើប ប្រជុំដោយទស្សនីយភាពដ៏សំបូរបែប ការបុកអំបុកខ្នាតយក្ស ពិធីបណ្តែតប្រទីបខ្នាតធំដែលមិនធ្លាប់មាន។

ជួបគ្នានៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង៦ល្ងាចតទៅ ជួបគ្នានៅបរិវេណទីធ្លាមុខផ្សារាត្រី Palm Container៕

ទស្សនាវីដេអូលម្អិត៖