(សៀមរាប)៖ លោកជំទាវ លី អ៊ុំអេង ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ៩គ្រួសារ នៅខេត្តសៀមរាបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានដីការបស់តុលាការ ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ក្នុងជំនួញដីធ្លី នេះបើតាមការអះអាងរបស់សមត្ថកិច្ច។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨៕