(ភ្នំពេញ)៖ ​អគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់មួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅតាមផ្លូវ៣៧១ ក្បែវត្តពោធិញៀន សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ខណៈពេលកម្លាំងសមត្ថកិច្ច កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់អគ្គិភ័យនេះ មិនទាន់មានសមត្ថកិច្ចណាអាចបញ្ជាក់បាននៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូននាពេលបន្ដិចទៀតនេះ៕