(ភ្នំពេញ)៖ បន្ទាប់ពីបន្ថែមរង្វាន់ iPhone 8 plus ៥រង្វាន់រៀងរាល់ខែក្បឿង ជីប ម៉ុង បានធ្វើការចាប់រង្វាន់ និងរកឃើញម្ចាស់រង្វាន់ទាំង៥រូបហើយកាលពីថ្ងៃទី ២១ តុលា ២០១៨ ក្នុងកម្មវិធីប្រដាល់រន្តជាតិ WURKS នៅក្នុងស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍។

អតិថិជនឈ្នះរង្វាន់ទូរសព្ទ័ iPhone 8 Plus 64G ទាំង៥នាក់មកពីខេត្ត១ចំនួនដូចជា៖ លោក ជាង រ៉ា មកពីខេត្តកំពង់ចាម, លោក ឆៃ យ៉ា មកពីខេត្តកំពង់ឆ្នាំង, លោក បែន ចន្នា មកពីខេត្តស្វាយរៀង, លោក សៀង ពុច មកពីខេត្តត្បូងឃ្មុំ និងលោក អ៊ឹង សំអាង មកពីខេត្តកំពង់ចាម រង្វាន់ទាំងនេះនឹងត្រូវប្រគល់ជូន ដល់អ្នកឈ្នះនៅសប្ដាហ៍ក្រោយ។

ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុង សូមកុំទាន់អាក់អន់ស្រពន់ចិត្តសូមបន្តជាវក្បឿង ជីប ម៉ុង ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងកាន់តែច្រើន។ ការចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ សម្រាប់រង្វាន់ទូរសព្ទ័ iPhone8 plus នឹងរង្វាន់ម៉ូតូ និងមាស២ជីរៀងរាល់ត្រីមាសបន្តទៀតរហូតដល់ចុងឆ្នាំ២០១៨។

ដើម្បីឈ្នះរង្វាន់ពីក្បឿង ជីប ម៉ុង អតិថិជនគ្រាន់តែជាវក្បឿង និងព្រំជីបម៉ុងចំនួន១ពាន់សន្លឹក និងទទួលបានគូប៉ុង១សន្លឹក កោសភ្លាមឈ្នះភ្លាម ជាមួយរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ចំណែកសន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏អាចមានឱកាសឈ្នះរង្វាន់ដែរ ដោយគ្រានតែសរសេរឈ្មោះ និងលេខទូរសព្ទ័រួចដាក់តាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នក ដើម្បីធ្វើទទួលបានរង្វាន់ iPhone8 Plus រៀងរាល់ខែ និងរង្វាន់ខ្សែកមាស រួទាំងម៉ូតម៉ាក Honda Dream 2018 រៀងរាល់ត្រីមាសថែមទៀតផង។

សូមបញ្ជាក់ថា ក្បឿង ជីប ម៉ុង ផលិតដោយអ្នកជំនាញប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយពី ប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត។ ជាមួយក្បឿងមានការត្រួតពិនិត្យគុណភាព ក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវដែលមានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាតថែមទៀតផង៕